![]() |
វិញ្ញាសាគីមី ត្រៀមប្រលងបាក់ឌុប
There is a PDF file for download
Chemistry Exercise Bac Grade12
There are exercises and soon answers later
|
ឯកសារនេះ ៖ វិញ្ញាសានេះ រៀបចំឡើងដើម្បីចែករំលែក ជូនដល់ប្អូនៗ សិស្សានុសិស្ស ដែលកំពុងសិក្សានៅកម្រិតវិទ្យាល័យ ជាពិសេសប្អូនៗថ្នាក់ទី១២ សម្រាប់ត្រៀមខ្លួនក្នុងការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ....នៅពេលខាងមុខ ។ នេះជាវិញ្ញាសាសម្រាប់ប្អូនៗយកទៅរៀនធ្វើដោយខ្លួនឯង ហើយខ្ញុំបាទក៏កំពុងនឹងរៀបចំជាចម្លើយសម្រាប់ប្អូនៗផងដែរ រួចនឹងបន្ត Post នៅពេលក្រោយ។ ខ្ញុំសង្ឃឹមថាប្អូនៗ នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា គឺដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើងទាំងអស់គ្នា។
ជារួមមក បើទោះបីការខិតខំរៀបរៀងវិញ្ញាសាមួយនេះយ៉ាងម៉ត់ចត់ក៏ដោយក៏នៅតែមានចំនុចខ្វះខាតជាក់ជាមិនខានឡើយ ទាំងការសរសេរ ទាំងអត្តន័យ និងទាំងបច្ចេកទេស ហើយរាល់ចំនុចខ្វះខាតទាំងនោះ ខ្ញុំបាទរីករាយនឹងទទួលយក នូវការជួយកែលំអពីប្អូនៗ សិស្សានុសិស្ស និងប្រិយ៍មិត្តគ្រប់មជ្ឈដ្ឋានសិក្សា។ ដូច្នេះហើយ ប្រសិនបើមានកង្វះខាត ឬខុសឆ្គងត្រង់ចំនុចណាមួយដោយអចេតនានោះ ខ្ញុំសូមមិត្តអ្នកអានមេត្តាអធ្យាស្រ័យ និងជួយផ្ដល់ជាយោបល់។
ខ្ញុំបាទសូមអរគុណរាល់មតិរិះគុណទាំងឡាយណាក្នុងន័យស្ថាបនា។